ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
*លោក ម៉ុក ពន្លក នាយណ្ឌរដ្ឋបាលជលផល និងសហការី បានចូលរួមប្រជុំ ពិភាក្សាលើការងារបំពេញបញ្ជីសំណួរ ចម្លើយ ស្តីពី ការវាយតម្លៃសមត្ថភាព និងតម្រូវការរបស់ខណ្ឌរដ្ឋបាលជលផល។
លទ្ធផលនៃការវាយតម្លៃនេះគឺ ជាមូលដ្ឋានពិចារណារបស់អង្គការ FAO ក្នុងការជ្រើសរើសមន្ត្រីជំនាញសម្រាប់ធ្វើការជាមួយខណ្ឌរជផ រាជធានី ខេត្ត ដើម្បីអនុវត្តកម្មវិធី CAPFISH Capture។
*លោកនាយសង្កាត់រដ្ឋបាលជលផលសំបូរ បានសហការជាមួយក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្ត ចុះប្រជុំជាមួយសមាជិកសហគមន៍នេសាទចារថ្នោល សំរោង កោះឥន្ទជ័យ និងអូរកក់ ស្រុកសំបូរ ដើម្បីបណ្តុះបណ្តាលអោយអនុវត្តពីជំហ៊ានទី១ ដល់ទី៣ នៃអនុគម្រោងអភិវឌ្ឍន៍មុខរបរទ្រទ្រង់ជីវភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម