សកម្មភាពការងារមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ធ្នាំ២០២១ ÷
១. សកម្មភាពថ្នាក់ដឹកនាំមន្ទីរ
- លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ លោក ហ៊ៅ គឹមស្រេង លោក ឡាយ សម្ផស្ស បានចូលរួមប្រជុំជាមួយលេខាធិការដ្ឋានកម្មវិធី ASPIRE របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈ Zoom ស្ដីអំពីលទ្ធផល 4ខែដើមឆ្នាំ ២០២១ ក្នុងការចងក្រងកសិករជាបណ្ដុំអាជីវកម្ម តាមខេត្តគោលដៅនីមួយៗ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ នាយកកម្មវិធី ASPIRE . (សម្រាប់ខេត្តក្រចេះ ចងក្រងបាន100% ហើយគឺ ៣៤បណ្ដុំ ស្មើនឹង ៥៨០ គ្រួសារ)។
២. ការិយាល័យក្សេត្រសាស្តនិងផលិតភាពកសិកម្ម
- អនុវត្តបានការដាំដុះដំណាំស្រូវរដូវវស្សាឆ្នាំ២០២១ ចំនួន ២៨ហ.ត (បូកយោង ១ ៥៤៣ហ.ត ស្មើនឹង ៣,៨៦% នៃផែនការ ៤០ ០០០ហ.ត) ធៀបឆ្នាំមុនច្រើនជាង ១៨៦ហ.ត។
- អនុវត្តបានការដាំដុះដំណាំសាកវប្បកម្មវស្សារួមមាន ដំណាំបន្លែគ្រប់ប្រភេទ ពោតស ដំឡូងជ្វា ប៉ិកគក និងដំឡូងគរ ចំនួន ៤៥ហ.ត ( បូកយោង ៩៧២ហ.ត ស្មើនឹង ៤៨,៦០% នៃផ្ទៃដីដាំដុះ ២ ០០០ហ.ត)។ ធៀបឆ្នាំមុន ច្រើនជាង ៤២ហ.ត។
- អុនវត្តបានការដាំដុះដំណាំឧស្សាហកម្មវស្សា រួមមាន ដំណាំពោតក្រហម សណ្ដែកដី សណ្ដែកបាយ សណ្ដែកសៀង អំពៅ ល្ង និងដំឡូងមី ចំនួន ១ ១៨០ហ.ត (បូកយោង 13 ៨៨៣ហ.ត ស្មើនឹង ១៨,៧១% នៃផ្ទៃដី ៧៤ ២០០ហ.ត)។ ធៀបឆ្នាំមុន តិចជាង ២២០ហ.ត។
៣. ការិយាល័យផលិតកម្មនិងបសុព្យាបាល
- លោក កេត សារឿន ប្រធានការិយាល័យ និងលោក សាន់ ហ៊ុយទាង សហការជាមួយលោកប្រធាន អនុប្រធានការិយាល័យ ធនធានធម្មជាតិ និងបរិស្ថានស្រុកស្នួល បានចុះផ្សព្វផ្សាយអំពីការទប់ស្កាត់ចលនាជ្រូក និងផលិតផលមានដើមកំណើតពីជ្រូកមកពីប្រទេសវៀតណាម ដល់សមត្ថកិច្ចតាមច្រកទ្វារព្រំដែន និងផ្តល់ជូនសារាចរណ៍ណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺដំពកគោ ក្របី ផងដែរ ។