ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោក សំ សំអាង ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះពិនិត្យការងារបង្កបង្កើនផលស្រូវវស្សានៅស្រុកចិត្របុរី។ សម្រាប់ការងារបង្កបង្កើនផលដំណាំគ្រប់ប្រភេទប្រចាំថ្ងៃ គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានដូចខាងក្រោម៖
១- អនុវត្តបានការដាំដុះដំណាំស្រូវរដូវវស្សាឆ្នាំ២០២១ ចំនួន ៦៨៤ហ.ត (បូកយោង ២ ២២៧ហ.ត ស្មើនឹង ៥,៥៧% នៃផែនការ ៤០ ០០០ហ.ត) ធៀបឆ្នាំ២០២០ ច្រើនជាង ១៦៩ហ.ត។
២- អនុវត្តបានការដាំដុះដំណាំសាកវប្បកម្មវស្សារួមមាន ដំណាំបន្លែគ្រប់ប្រភេទ ពោតស ដំឡូងជ្វា ប៉ិកគក និងដំឡូងគរ ចំនួន ៩៤ហ.ត ( បូកយោង ១ ០៦៦ហ.ត ស្មើនឹង ៥៣,៣០% នៃផ្ទៃដីដាំដុះ ២ ០០០ហ.ត)។ ធៀបឆ្នាំ២០២០ ច្រើនជាង ៣៨ហ.ត។
៣- អុនវត្តបានការដាំដុះដំណាំឧស្សាហកម្មវស្សា រួមមាន ដំណាំពោតក្រហម សណ្ដែកដី សណ្ដែកបាយ សណ្ដែកសៀង អំពៅ ល្ង និងដំឡូងមី ចំនួន ២ ០៤២ហ.ត (បូកយោង ១៥ ៩២៥ហ.ត ស្មើនឹង ២១,៤៦% នៃផ្ទៃដី ៧៤ ២០០ហ.ត)។ ធៀបឆ្នាំមុន តិចជាង ៣០៥ហ.ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម