មាតិកា
ក្រចេះ ៖កិច្ចប្រជុំតាមរយៈ Zoom របស់កម្មវិធី ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែល​ធន់និងការប្រែប្រួលអកាសធាតុ (ASPIRE) ស្ដីពី លទ្ធផល ៤ខែដើម ឆ្នាំ២០២១
ចេញ​ផ្សាយ ២៦ ឧសភា ២០២១
176

នៅថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ហ៊ៅ គឹមស្រេង ទីប្រឹក្សាកម្មវិធី ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែល​ធន់និងការប្រែប្រួលអកាសធាតុ (ASPIRE) លោក ឡាយ សម្ផស្ស អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមប្រជុំជាមួយលេខាធិការដ្ឋាននៃកម្មវិធី ASPIRE តាមរយៈ Zoom ស្ដីអំពីលទ្ធផល ៤ខែដើមឆ្នាំ២០២១ ក្នុងការចងក្រងបណ្ដុំអាជីវកម្ម តាមខេត្តគោលដៅនីមួយៗ ដឹកនាំដោយ ឯកឧត្តម បណ្ឌិតមាស ពិសិដ្ឋ នាយកកម្មវិធី ASPIRE (សម្រាប់ខេត្តក្រចេះចងក្រងបាន១០០% ហើយ ក្នុងនោះគឺ៣៤ បណ្ដុំ ស្មើនឹង ៥៨០ គ្រួសារ)។

ចំនួនអ្នកចូលទស្សនា
Flag Counter