មាតិកា
ក្រចេះ ៖ពិធីលែងកូនកន្ធាយក្បាលកង្កែបចូលជម្រកធម្មជាតិតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ ចំនួន...
ចេញ​ផ្សាយ ២២ ឧសភា ២០២១
276

ថ្ងៃសុក្រ ១០ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលក្រចេះ និងផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយ អង្គការសមាគមន៍អភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) បានរៀបចំពិធីលែងកូនកន្ធាយក្បាលកង្កែបចូលជម្រកធម្មជាតិតាមដងទន្លេមេគង្គ ចំនួន ១០០ក្បាល នៅចំណុចឆ្នេរខ្សាច់កោះប្រើស ភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ  ក្រោមអធិបតីភាពលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ។ សូមបញ្ជាក់ផងដែរថា សំរាប់ឆ្នាំ២០២១ នេះគិតត្រឹម ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅខេត្តក្រចេះបានរកឃើញកន្ធាយក្បាលកង្កែប៖
- រកបាន ៦២ សំបុក
- មាន  ២៣២២ពង
- ញាស់អស់ ៤៩សំបុក។

មកដល់ពេលនេះកូនកន្ធាយក្បាលកង្កែបបានលែងចូលជម្រកធម្មជាតិវិញតាមដងទន្លេមេគង្គ ចំនួន ១០៨១ ក្បាល មកហើយ។

ចំនួនអ្នកចូលទស្សនា
Flag Counter