ថ្ងៃព្រហស្បតិ៏ ៩កើត ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
*លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងសហការី ព្រមទាំងទីប្រឹក្សាគម្រោង គ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ បានចុះទៅពិនិត្យ បញ្ចប់កិច្ចសន្យាលើការសាងសង់ស្នាក់ការ បោះបង្គោលព្រំប្រទល់ និងដាក់ស្លាកសញ្ញាក្នុងដែនអភិរក្សសហគមន៏នេសាទ ឃុំវឌ្ឍនៈ ស្រុកសំបូរ។
*លោកនាយរងខណ្ឌរដ្ឋបាលជលផល និងនាយរងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ នៅតែបន្តសហការជាមួយបុគ្គលិកអង្គការ WWF ខេត្តក្រចេះ ចុះសិក្សា ថតរូបភាព អង្កេតសត្វផ្សោតតាមដងទន្លេមេគង្គ ចាប់ពីខេត្តក្រចេះដល់ស្ទឹងត្រែង ក្រុមការងារបានពិនិត្យឃើញថា៖
-អន្លង់កោះជ្រឹម អន្ងង់ កាំងកូនសត្វ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង មានផ្សោតសរុបចំនួន ១៤ក្បាល
-ផ្សោត ពេញវ័យ ចំនួន ១២ក្បាល
-ផ្សោតជំទង់ ចំនួន ០២ក្បាល។
*នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចូលរួមប្រជុំពិភាក្សា ស្តីពី ការកាយប្រឡាយ (ក្រវ៉ាត់) ព័ទ្ធជុំវិញបឹងត្រពាំងប្រើស ឃុំហាន់ជ័យ នៅសាលាឃុំហាន់ជ័យ ស្រុកឆ្លូង។
*ផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយការិយាល័យអភិវឌ្ឍន៍សហគមន៍ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រីអណ្តែង ជាលក្ខណៈគ្រួសារ ដល់ក្រុមបណ្តុំអាជីវកម្មសហគមន៍កសិកម្ម សម្បទានចំបក់ នៅឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ របស់កម្មវិធី ASPIRE។
*សង្កាត់រដ្ឋបាលជលផលពាមទេរសហការជាមួយ សង្កាត់រដ្ឋបាលជផលផលស្រុកសំបូរ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះផ្តល់បច្ចេកទេសចិញ្ចឹមត្រីអណ្តែង ជាលក្ខណៈគ្រួសារ ដល់កសិករនៅ ឃុំបុលាវ ស្រុកចិត្របុរី
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម