មាតិកា
ក្រចេះ ៖សកម្មភាពការងារប្រចាំថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១ របស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ
ចេញ​ផ្សាយ ១៥ ឧសភា ២០២១
157

ថ្ងៃសុក្រ ៣កើត ខែជេស្ឋ  ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះរួមមាន៖
-លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងមន្ត្រីខណ្ឌរដ្ឋបាលជលផល បានចុះប្រជុំពង្រឹងការងារអនុវត្តច្បាប់ដល់ក្រុមឆ្មាំទន្លេក្នុងតំបន់អភិរក្សសត្វផ្សោត និងជីវចម្រុះជលផលតាមដងទន្លេមេគង្គ ព្រមទាំងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវ រួមមានម៉ាស់ ចំនួន១.០០០ អាកុលចំនួន ៣០លីត្រ និងអាកុលច្រកក្នុងដបតូចសម្រាប់បាញ់សំអាតដៃចំនួន ១០០ដប យកទៅចែកជូនដល់ក្រុមឆ្នាំទន្លេ សហគមន៍នេសាទ និងប្រជាការពារ។ ក្នុងឱកាសនេះដែរខ្ញុំបាទបានធ្វើការផ្សព្វផ្សាយ និងសូមអោយបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចអំចំពោះ​ការឆ្លងរាដាលយ៉ាងសាហាវសម្រាប់ជម្ងឺរកូវីដ-19 បច្ចុប្បន្ន ពិសេសគឺបានធ្វើការណែនាំដល់ពួកគាត់ទាំងអស់ជានិច្ចកាល​ត្រូវគោរពតាមប្រសាសន៍ ផ្តាំផ្ញើរបស់ប្រមុខរាជរដ្ឋាភិបាល និងត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខា​ភិ​បាល​គឺ ៣ការពារ ៣កុំ។ នាឱកាសនោះដែរ ខ្ញុំបាទបានដឹកនាំក្រុមការងារចម្រុះចុះល្បាតត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលតាមដងទន្លេមេគង្គ ក្នុងដែនអភិរក្ស ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-បានដកហូតមងក្រលាធំបានចំនួន ២៩ត្បូង ប្រវែង ១៦៤០ ក្រលា ១២-១៦សម។
-វត្ថុតាងទាំងអស់ត្រូវបានក្រុមចម្រុះសម្រេចដុតបំផ្លាញចោលនៅលើក្បាលកោះសំធំ ទល់មុខទៅរួមស្រុកសំបូរ ព្រោះថា ពិបាកក្នុងការដឹកជញ្ជូន។

ចំនួនអ្នកចូលទស្សនា
Flag Counter