ថ្ងៃព្រហស្បតិ៍ ២កើត ខែជេស្ឌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផល រួមមាន៖
-ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានសហការជាមួយរដ្ឋបាលស្រុកឆ្លូង ក្រុមប្រឹក្សាឃុំ មេភូមិកំពង់ស្រែ និងប្រជាពលរដ្ឋ បានចុះកំណត់ដីចំណីបឹងជ្វា ភូមិកំពង់ស្រែ។ លទ្ធផលអនុវត្តបាន៖ ក្រុមការងារចម្រុះនិងប្រជាពលរដ្ឋដែលមានដីស្រែនៅជាប់នឹងមាត់បឹងជា្វ បានឯកភាពគ្នាអនុវត្តតាមអនុក្រឹត្យលេខ៩៨ អនក្រ.បក (ដីចំណីបឹងមានចម្ងាយ៥០មវាស់ចេញពីមាត់បឹង)។ ការកំណត់និយាមកាចំណុចនេះគឺបានផ្តើមពីផ្នែកខាងកើតបឹង រួចបត់ផ្នែកខាងជើងបឹង បន្ទាប់ចុះមកផ្នែកខាងលិចបឹង និងបត់ទៅផ្នែកខាងត្បូងទល់នឹងព្រែកពពេល។ ចំណុចនិយាមកាដែលបានកំណត់មានចំនួន ២១ចំណុច។
-លោកនាយរងខណ្ឌររដ្ឋបាលជលផ និងផ្នែករដ្ឋបាលជលផកាំពី បានចុះប្រជុំជាមួយលោកមេភូមិ និងគណៈកម្មការសហគមន៍នេសាទជើងពាទ បាយសំណុំ ស្វាយចេក ស្ថិតក្នុងឃុំកោះខ្ញែរ ស្រុកសំបូរ ដើម្បីប្រមូលទិន្នន័យរៀបចំផែនការគ្រប់គ្រងសហគមន៍នេសាទ ដែលគាំទ្រដោយអង្គការ NRD។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម