នៅថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលក្រចេះរួមមាន៖
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងសហការី ព្រមទាំងទីប្រឹក្សាគម្រោង បានចុះពិនិត្យ និងវាយតម្លៃបញ្ចប់អនុគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ដោយបានធ្វើការប្រគល់ផ្លូវលំក្រាលក្រួសធម្មជាតិចំនួន ០២ខ្សែ ប្រវែង ២១០០ម៉ែត្រ និងលូ ០២កន្លែង ជូនដល់សហគមន៍នេសាទតាម៉ៅ និងក្រុមប្រឹក្សាឃុំតាម៉ៅ ព្រមទាំងសហគមន៍នេសាទឫស្សីកែវ និងក្រុមប្រឹក្សាឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួម ក្រោយបានសាងសង់ចប់រួចរាល់១០០%។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម