ថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ រួមមាន៖
-ក្រុមការងារអនុវត្តគម្រោងដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានចុះទៅពិនិត្យ និងប្រគល់ផ្លូវលំក្រាលក្រួសធម្មជាតិចំនួន ០២ខ្សែ ប្រវែង ២៥០០ម៉ែត្រ និងលូកាត់ទទឹងផ្លូវចំនួន ០២កន្លែង ជូនដល់អាជ្ញាធរឃុំ និងសហគមន៍នេសាទទំនប់ប៉ាក់ ភូមិកែងប្រាសាទ ឃុំសំបូរ និងសហគមន៍នេសាទ តាកិខ្លាស្ទុះ ភូមិកំពង់ភ្នៅ ឃុំកោះខ្ញែរ ស្រុកសំបូរ។
-ក្រុមការងារអនុវត្តគម្រោងបានធ្វើកិច្ចប្រជុំបច្ចុប្បន្នភាពបញ្ជីឈ្មោះ សហគមន៍នេសាទកំពង់ព្នៅ និងសហគមន៍នេសាទកោះច្បារ ឃុំកោះខ្ញែរស្រុកសំបូរ និងសហគមន៍នេសាទសំបុក ឃុំសំបុក ស្រុកចិត្របុរី។
-មន្រ្តីខណ្ឌរដ្ឋបាលជលផល និងមន្រ្តីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច បានចុះត្រួតពិនិត្យការងារសាងសង់ស្នាក់ការ បោះបង្គោលបេតុងព្រំប្រទល់ និងស្លាកសញ្ញាអភិរក្សកន្លែងនេសាទ ដែលអនុវត្តន៍ដោយគណៈកម្មការសហគមន៍នេសាទ កោះសក្តិសិទ្ធិ ឃុំកំពង់ចាម ស្រុកសំបូរ។
-ក្រុមការងារអនុវត្តគម្រោងមុខរបរចិញ្ចឹមជីវិតបានចុះត្រួតពិនិត្យ និងវាយតម្លៃនូវសកម្មភាពអនុគម្រោងអភិវឌ្ឍន៍មុខរបរទ្រទ្រង់ជីវិភាពជំហ៊ានទី១២ នៅសហគមន៍នេសាទពន្ធជា ឃុំអូរគ្រៀង ស្រុកសំបូរ។
-ក្រុមការងារអនុវត្តគម្រោង បានចុះប្រមូលទិន្នន័យផលនេសាទ និងបើកលុយជូនថ្លៃកត់ត្រានិងសម្ភារៈកត់ត្រា នៅសហគមន៍នេសាទព្រែកតាអាំ ឃុំបុសលាវ។
-សង្កាត់រដ្ឋបាលជលផលសំបូរ និងមន្ត្រីខណ្ឌរជផ បានសហការជាមួយឆ្មាំទន្លេ ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសលផល ក្នុងតំបន់អភិរក្សសត្វផ្សោតសំបូរ ដោយបានដក់ហូតមងចំនួន ១៦ត្បូង ក្រឡា ១៥ស.ម ប្រវែង ១២៥០ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម