មាតិកា
ក្រចេះ ៖សកម្មភាពការងារប្រចាំថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ របស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ
ចេញ​ផ្សាយ ១៨ មីនា ២០២១
251

ថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរួមមាន៖
-លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងសហការី បានសហការជាមួយមន្ត្រីរដ្ឋបាលជល និងទីប្រឹក្សាគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ ថ្នាក់ជាតិ ចុះពិនិត្យ និងផ្តល់បច្ចេកទេសសម្រាប់ការសាងសង់ស្នាក់ការសហគមន៍ និងផ្លូវលំក្រាលក្រួសធម្មជាតិ នៃអនុគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច នៅសហគមន៍នេសាទកាកិខ្លាស្ទុះ ភុមិកំពង់ផ្នៅ ឃុំកោះខ្ញែរ ស្រុកសំបូរ និងសហគមន៍នេសាទព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី។
-ផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយសហគមន៍នេសាទកំពង់ភ្នៅ សហគមន៍នេសាទកោះច្បារ ចុះល្បាតបង្រ្កាបបទល្មើសជលផលតាមដងទន្លេមេគង្គ ក្នុងដែនអភិរក្ស ស្ថិតនៅឃុំកោះខ្ញែរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ជាលទ្ធផលនៃការបង្ក្រាបបានដកហូតឧបករណ៍នេសាទ បានចំនួន ២០ត្បូង ប្រវែង ១៦០០ម៉ែត្រ ក្រឡា១០-១៥សង់ទីម៉ែត្រ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter