ថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ សកម្មភាពរួមមាន៖
-លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងលោកនាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ ព្រមទាំងទីប្រឹក្សាគម្រោងផ្នែកហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច បានចុះប្រគល់ ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែប្រវែង ១ ០០០ ម៉ែត្រ និងលូ ០១កន្លែង ជូនដល់សហគមន៍នេសាទព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ។
-លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានដឹកនាំកិច្ចប្រជុំដើម្បីធ្វើបច្ចុប្បន្នភាពការងារគម្រោង ទិសដៅដែលត្រូវអនុវត្តបន្ត និងសំណូមពរផ្សេងៗរបស់មន្ត្រីអនុវត្ត។
-ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងក្រុមការងារអនុវត្តគម្រោងបានចុះធ្វើសម្ភាសន៍ ប្រមូលព័ត៌មាន វាយតម្លៃការអនុវត្តមុខរបរចិញ្ចឹមជីវិតរបស់សមាជិកសហគមន៍នេសាទនៃអនុគម្រោងអភិវឌ្ឍន៍មុខរបរទ្រទ្រង់ជីវភាពជំហានទី១២ នៅសហគមន៍នេសាទព្រែកតាអាំ ឃុំបុសលាវ ស្រុកសំបូរ។
-មន្រ្តីអនុវត្តគម្រោងបានប្រជុំធ្វើបច្ចុប្បន្នភាព បញ្ជីឈ្មោះសមាជិកសហគមន៍នេសាទព្រែកគ្រែង ឃុំវឌ្ឍន: ស្រុកសំបូរ។
-មន្រ្តីខណ្ឌរដ្ឋបាលជលផល និងក្រុមការងារអនុវត្តន៍គម្រោង បានចុះត្រួតពិនិត្យការងារសាងសង់ស្នាក់ការ ដែលអនុវត្តន៍ដោយគណៈកម្មការសហគមន៍នេសាទ អូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ។
-មន្ត្រីខណ្ឌរជផ និងសហគមន៍នេសាទរកាកណ្តាល សង្កាត់រកាកណ្តាល បានចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលនៅចំណុចបឹងរំលាច ស្ថិតក្នុងក្រុងក្រចេះ ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖
-រុះរើ និងបំផ្លាញចោល របាំងសាច់អួននីឡុងក្រលាញឹកចំនួន ៦ខ្សែ ប្រវែង ១៨០ម៉ែត្រ
-លបសាច់អួនក្រលាញឹកចំនួន ០៦គ្រឿង
-បង្គោលចម្រឹងឫស្សីចំនួន ៥៣ដើម
-រុះរើ និងបំផ្លាញចោល លបកន្ទុយកណ្តុល(លបប្រើស១០០) ១៧គ្រឿង
-ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិប្រមាណ ១៥គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម