ថ្ងៃសុក្រ ១៤រោច ខែ ផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ មន្ត្រីខណ្ឌរដ្ឋបាលជលផល និងសហគមន៍នេសាទរកាកណ្តាល បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ស្ថិតនៅចំណុចបឹងរំលាច សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-រុះរើ និងបំផ្លាញចោល របាំងសាច់អួននីឡុងក្រលាញឹកចំនួន៦ខ្សែ ប្រវែង១៨០ម
-លបសាច់អួនក្រលាញឹកចំនួន០៦គ្រឿង
-បង្គោលចម្រឹងឫស្សីចំនួន ៥៣ដើម
-រុះរើ និងបំផ្លាញចោល លបកន្ទុយកណ្តុល ១៧គ្រឿង
-ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិប្រមាណ ៥គក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម