ថ្ងៃពុធ ១២រោច ខែ ផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ សកម្មភាពរបស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះរួមមាន៖
-លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងសហការី បានសហការជាមួយក្រុមប្រឹក្សាឃុំថ្មគ្រែ និងប្រធានសហគមន៍នេសាទទ្រណូលឆ្នាំង បានចុះពិនិត្យទីតាំងដីក្បែរបឹងមួយកន្លែង ដែលប្រជាពលរដ្ឋរាយការណ៍មកខណ្ឌររដ្ឋបាលជលផល ថាមានគេយកគ្រឿងចក្រទៅកាយ និងដឹកដីនៅទីនោះយកទៅចាក់បំពេញដីស្រែទំនាបលិចទឹក។ ក្រោយពីក្រុមការងារចុះទៅដល់កន្លែងទីតាំងនោះ ធ្វើការពិនិត្យជាក់ស្តែង និងសាកសួរព័ត៏មានទើបដឹងថា ដីនេះគឺជាដីស្រែចាស់ មានប័ណ្ណទិញលក់ និងកាន់កាប់ដោយអ្នកស្រី ទូច សុីណាត រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ដែលចុះហត្ថលេខាដោយលោកមេភូមិថ្មគ្រែលើ និងលោកមេឃុំថ្មគ្រែ តាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០២ ហើយមិនមានការប៉ះពាល់ដល់ព្រៃលិចទឹកនៅក្នុងបឹងក្បែរនោះឡើយ។
-ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងក្រុមការងារអនុវត្តគម្រោងបានចុះធ្វើសម្ភាសន៍ ប្រមូលព័ត៌មាន វាយតម្លៃការអនុវត្តមុខរបរចិញ្ចឹមជីវិតរបស់សមាជិកសហគមន៍នេសាទ នៃអនុគម្រោងអភិវឌ្ឍន៍មុខរបរទ្រទ្រង់ជីវភាពជំហានទី១២ នៅសហគមន៍នេសាទអន្លង់ព្រះគោ និងសហគមន៏នេសាទវឌ្ឍនៈ ឃុំវឌ្ឍនៈ ស្រុកសំបូរ។
-សង្កាត់រដ្ឋបាលជលផលសំបូរ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី និតិវិធីហិរញ្ញវត្ថុនៃគម្រោង Capfish.Capthure.fia តាមរយៈកម្មវិធី zoom meeting ។
-មន្រ្តីខណ្ឌរដ្ឋបាលជលផល និងក្រុមការងារអនុវត្តន៍គម្រោង បានចុះត្រួតពិនិត្យការងារសាងសង់ស្នាក់ការ ដែលអនុវត្តន៍ដោយគណៈកម្មការសហគមន៍នេសាទ អន្លង់កំណប់ ឃុំកោះខ្ញែរ ស្រុកសំបូរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម