មាតិកា
ក្រចេះ ៖ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកព្រែកប្រសព្ វចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផល
ចេញ​ផ្សាយ ០៨ មីនា ២០២១
196

ថ្ងៃសៅរ៍ ៨រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ មន្ត្រីខណ្ឌរបាលជលផល និងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ សហការជាមួយគណៈបញ្ជាការឯកភាពស្រុក ក្រុមប្រឹក្សាឃុំ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងសហគមន៍នេសាទឃុំចំបក់ ដឹកនាំដោយលោក ភួង ទីណា នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ បានចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលនៅចំណុចបឹងមួយ និងកំពង់លួង ឃុំចំបក់ និងបឹងមាស ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយទទួលបានលទ្ធផលមានដូចខាងក្រោម៖
-រុះរើ និងបំផ្លាញចោល របាំងសាច់អួននីឡុងក្រលាញឹកចំនួន៤ខ្សែ ប្រវែង២៥០ម។
-លបសាច់អួនក្រលាញឹកចំនួន ០៤គ្រឿង
-បង្គោលចម្រឹងឫស្សីចំនួន ៦៧ដើម
-ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិវិញប្រមាណ ១០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter