មាតិកា
ក្រចេះ ៖សកម្មភាពការងារប្រចាំថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១ របស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ
ចេញ​ផ្សាយ ០៥ មីនា ២០២១
251

ថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី​០៤​ ខែមីនា​ ឆ្នាំ​២០២១ សកម្មភាពរបស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះរួមមាន៖

-លោកនាយរងខណ្ឌរដ្ឋបាលជលផល និងនាយរងផ្នែករជផ ព្រែកប្រសព្វ បន្តសហការជាមួយមន្ត្រីអង្គការ WWF ចុះសិក្សាអង្កេតទិន្នន័យសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង  នៅថ្ងៃ០៤ ខែមីនា ឆ្នាំ២០២១ នៅអន្លង់ផ្សោតកាំពី ក្រុមការងារបានអង្កេតឃើញសត្វផ្សោតធំសរុបចំនួន ២៥ក្បាល ផ្សោតជំទង់ ០២ក្បាល និងមិនមានកូនផ្សោតថ្មី។
-ផ្នែករដ្ឋបាលជលផលកាំពី បានសហការជាមួយសហគមន៍នេសាទកោះសាកសិទ្ធិ បានធ្វើការលែងត្រីត្រសក់មួយក្បាលទម្ងន់ ០៧គីឡូក្រាម ចូលក្នុងទន្លេមេគង្គ នៅចំណុចភូមិកោះផ្តៅ ឃុំកំពង់ចាម ស្រុកសំបូរ ក្រោយពីបានចាប់ឃាត់ និងរឹបអូសពីអ្នកនេសាទ ជាមួយគ្នានេះក៏បានអប់រំ ណែនាំអំពីប្រភេទត្រីដែលកំពង់រងគ្រោះថ្នាក់ជិតផុតពូជ ហើយបានធ្វើកិច្ចសន្យាលើកទី១។
-សង្កាត់រដ្ឋបាលជលផលពាមទេ បានចូលរួមប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៣ ឆ្នាំទី២ របស់ក្រុមប្រឹក្សាស្រុកចិត្របុរី។
-ក្រុមការងារអនុវត្តគម្រោង បានប្រជុំវាយតម្លៃសហគមន៍នេសាទ មានដំណើរការពេញលេញសម្រាប់សហគមន៍នេសាទចំនួនបួន ក្នុងឃុំសំបូរ រួមមាន ទំនប់ប៉ាក់ កោះសំ ចារថ្នោល និង សំរោង។ ទីតាំងប្រជុំនៅសាលាឆទាន ភូមិចារថ្នោល ។
-មន្រ្តីអនុវត្តន៍គម្រោងថ្នាក់ខេត្ត ដឹកនាំដោយលោកស្រី ហ៊ុប ស៊ីនួនមន្រ្តី ខណ្ឌរដ្ឋបាលជលផល បានចុះត្រួតពិនិត្យការងារសាងសង់ស្នាក់ការ  និងបោះបង្គោលព្រំប្រទល់ ដែលអនុវត្តន៍ដោយគណៈកម្មការសហគមន៍នេសាទ សោបលើ ឃុំសោប ស្រុកព្រែកប្រសព្វ។

ចំនួនអ្នកចូលទស្សនា
Flag Counter