មាតិកា
ក្រចេះ ៖សកម្មភាពការងារមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ប្រចាំថ្ងៃទី៣ ខែមិនា ធ្នាំ២០២១
ចេញ​ផ្សាយ ០៤ មីនា ២០២១
238
សកម្មភាពការងារមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមិនា ធ្នាំ២០២១ ៖
១. សកម្មភាពថ្នាក់ដឹកនាំមន្ទីរ
- លោក សៀន គិន អនុប្រធានមន្ទីរ លោក លាង ពន្លឺ និងលោក ទុយ ចាន់ធីម បានចូលរួមជាមួយក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ ចុះវាយតម្លៃវឌ្ឍភាពលើការងារកៅស៊ូ របស់គម្រោងសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន ដូវ ទៀងក្រចេះអភិវឌ្ឍកៅស៊ូ និងក្រុមហ៊ុន ដូវ ទៀងខេមបូឌាក្រចេះអភិវឌ្ឍកៅស៊ូ ស្ថិតនៅស្រុកឆ្លូង។
២. ខណ្ឌរដ្ឋបាលជលផលក្រចេះ
- លោក តាន់ សុមេធប៊ុនវឌ្ឍន៍ នាយរងខណ្ឌ និងលោក ឈីវ ថាត សហការជាមួយក្រុមការងារអង្កការ WWF ចុះសិក្សាអង្កេតសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តក្រចេះ នៅអន្លង់កោះផ្តៅ ភូមិកោះផ្តៅ ឃុំកំពង់ចាម បានឃើញសត្វផ្សោត ចំនួន ០២ក្បាល។
- ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចូលរួមប្រជុំនៅសាលាស្រុក ដើម្បីរៀបចំផែនបោះឆ្នោតជ្រើសរើសសហគមន៍នេសាទចំបក់ឡើងវិញ និងត្រៀមស្នើសុំចុះបញ្ជីទទួលស្គាល់ជាផ្លូវការ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០២២ ខាងមុខ។
៣. កម្មវិធី ASPIRE
- ក្រុមការងារកម្មវិធី ASPIRE ថ្នាក់ខេត្ត រួមជាមួយលោកទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី បានចុះទៅស្រុកសំបូរ ជួបជាមួយ CEWs ឃុំសណ្តាន់ និងឃុំវឌ្ឍនៈ ដើម្បីពិភាក្សា និងជួយចុះឈ្មោះកសិករចូលក្នុងប្រព័ន្ធ MIS បញ្ចប់នៅឃុំសំបូរ ដែល CEW បានលាឈប់ ហើយនៅសល់កសិករចំនួន ៤០គ្រួសារត្រូវបញ្ចូល។
- ក្រុមការងារកម្មវិធី ASPIRE នៅស្រុកឆ្លូង បានចុះធ្វើវ៉ាក់សាំងមាន់ ជូនដល់កសិករបណ្ដុំអាជីវកម្មចិញ្ចឹមមាន់សាច់ នៅភូមិស្រែស្តេច ឃុំដំរីថុង ស្រុកឆ្លូង ធ្វើវ៉ាក់សាំងមាន់បានចំនួន ៨៥ ក្បាល។
ចំនួនអ្នកចូលទស្សនា
Flag Counter