-លោកនាយរងខណ្ឌរដ្ឋបាលជលផល និងនាយរងផ្នែករជលផល ស្រុកព្រែកប្រសព្វ បានបន្តសហការជាមួយមន្ត្រីរបស់អង្គការ WWF ចុះសិក្សាអង្កេតទិន្នន័យសត្វផ្សោតទន្លេមេគង្គក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ហើយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នេះ បានប្រទះឃើញសត្វផ្សោតចំនួន ០២ក្បាល រស់នៅក្នុងអន្លង់កោះផ្តៅ ភូមិកោះផ្តៅ ឃុំកំពង់ចាម ស្រុកសំបូរ។
-ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចូលរួមប្រជុំនៅសាលាស្រុក ដើម្បីរៀបចំផែនបោះឆ្នោតជ្រើសរើសការសហគមន៍នេសាទចំបក់ឡើងវិញ ត្រៀមស្នើសុំចុះបញ្ជីទទួលស្គាល់ជាផ្លូវការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០២២ ខាងមុខនេះ។
-សង្កាត់រដ្ឋបាលជលផលសំបូរ បានចូលរួមពិធីប្រកាសចូលកាន់ដំណែង ជាអភិបាលរងស្រុកសំបូរ ក្រោមអធិបតីភាព ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម