នៅថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ លោក ឡាយ សម្ភស្ស អនុប្រធានការិសយាល័យផ្សព្វផ្សាយកសិកម្ម ទទួលបន្ទុករដ្ឋបាល-ហិរញ្ញវត្ថុ លោក ជូ ចាន់សិត្យា មន្រ្តីការិយាល័យផែនការ-គណនេយ្យ ទទួលបន្ទុកត្រួតពិនិត្យតាមដាន និងវាយតម្លៃ និងលោកទីប្រឹក្សារបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) សហការជាមួយក្រុមការងារស្រុកសំបូរ បានជួបជាមួយ ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEWs) ឃុំសណ្តាន់ និងឃុំវឌ្ឍនៈ ដើម្បីពិភាក្សា និងជួយចុះឈ្មោះកសិករដែលមិនទាន់បានបញ្ចូលក្នុងប្រព័ន្ធ MIS ស្រុកសំបូរ ដែល ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEWs) បានលាឈប់ ក្នុងនោះកសិករដែលនៅសល់មានចំនួន ៤០គ្រួសារ។ គិតមកដល់ថ្ងៃនេះសម្រាប់ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ទូទាំងខេត្តក្រចេះភ្នាក់ងារផ្សព្វផ្សាយឃុំ (CEWs) បានបញ្ចូលចំនួន ៩៩.៣៣% ហើយ។ ក្រុមការងារក៏បានណែននាំឲ្យភ្នាក់ងារផ្សព្វផ្សាយឃុំ (CEWs) ប្រើអាល់កុលលាងដៃ និងពាក់ម៉ាស់ ដើម្បីការពារ និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម