នៅថ្ងៃចន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ លោក សៀន គិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក លាង ពន្លឺ អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងលោក ទុយ ចាន់ធីម មន្រ្តីការិយាល័យកៅស៊ូ បានចូលរួមជាមួយក្រុមការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ បានចុះវាយតម្លៃវឌ្ឍភាពលើការងារកៅស៊ូ របស់គម្រោងសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន ដុង ណាយ ក្រុមហ៊ុន ដុង ភូ ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ដោយមានអ្នកចូលរួមសរុបចំនួន ១៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម