-លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងមន្ត្រីខណ្ឌរជលផល ព្រមទាំងទីប្រឹក្សា និងជំនួយការគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ (M-IWRM-P3) បានចូលរួមកិច្ចប្រជុំបច្ចេកទេស ស្តីពី កម្រងបញ្ជីសំណួរ និងការប្រមូលព័ត៌មានសម្រាប់វាយតម្លៃការអនុវត្តសកម្មភាព លើកកម្ពស់ជីវភាពសហគមន៍នេសាទ នៅខេត្តកំពង់ចាម។
-លោកនាយរងខណ្ឌរដ្ឋបាលជលផល និងនាយរងផ្នែករជផ ព្រែកប្រសព្វ សហការជាមួយក្រុមការងារអង្កការ WWF បានចុះសិក្សាអង្កេតទិន្នន័យសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ចាប់ពីថ្ងទី ២២/០២/២០២១ ដល់ថ្ងៃទី ០៤/០៣/២០២១។
-នៅថ្ងៃទី០១/០៣/២០២១ នេះនៅអន្លង់ផ្សោតត្បូងខ្លា មានសត្វផ្សោត ចំនួន ១២ក្បាល និងមានកូនផ្សោតកើតថ្មី ០១ក្បាល ហើយនៅអន្លង់ឈើទាលមាន ផ្សោតចំនួន ០៣ក្បាល ផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម