នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យនីតិកម្មកសិកម្ម បានចុះធ្វើអធិការកិច្ចដេប៉ូលក់ថ្នាំ និងជីកសិកម្មនៅក្នុងស្រុកស្នួល ទទួលបានលទ្ធផលដូចខាងក្រោម÷
១.ធ្វើអធិការកិច្ចបាន ០៥ ដេប៉ូ៖ ដោយបានណែនាំឲ្យម្ចាស់ដេប៉ូថ្មីចំនួន ០២ កន្លែង ទៅស្នើសុំលិខិតអនុញ្ញាតពីការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកស្នួល។
២.ផ្សព្វផ្សាយលិខិតលេខ ១៥៣៣ កសក ស្តីពី ការពង្រឹង ការអនុវត្តច្បាប់គ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដល់ម្ចាស់ដេប៉ូលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងគោលបំណងជួយទប់ស្កាត់ការនាំចូលថ្នាំ និងជីកសិកម្មខុសច្បាប់គ្រប់រូបភាពតាមច្រកព្រុំដែន។
ការិយាល័យក៏បានណែនាំឲ្យម្ចាស់ដេប៉ូទាំងអស់ ប្រកាន់ខ្ជាប់នូវការពាក់ម៉ាស់ បាញ់អាល់កុល ដល់ខ្លួនឯង និងអ្នកទិញ ក្នុងការប្រកបអាជិវកម្ម ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ (Covid-19) ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម