-លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងសហការី ព្រមទាំងទីប្រឹក្សាគម្រោងផ្នែកហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច បានចុះទៅពិនិត្យ និងផ្តល់បច្ចេកទេសដល់ការសាងសង់ផ្លូវលំក្រាលក្រួសធម្មជាតិប្រវែង ១៧០០ម និងដាក់កង់លូកាត់ទទឹងផ្លូវចំនួនពីរកន្លែង ជូនដល់សហគមន៍នេសាទតាម៉ៅ ស្ថិតក្នុងឃុំតាម៉ៅ និងសហគមន៍នេសាទឫស្សីកែវ ស្ថិតក្នុងឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ។
-ក្រុមការងារអនុវត្តគម្រោង បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដែលទទួលបានការសហការចូលរួមសម្រប សម្រួលពីលោក ពិត ណារេត គ្រូឧទ្ទេសនាមមកពីការិយាល័យផលិតកម្ម និងបសុព្យបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដើម្បីអនុវត្តមុខរបរទ្រទ្រង់ជីវភាពនៃគម្រោងអភិវឌ្ឍន៍មុខរបរ ទ្រទ្រង់ជីវភាពសម្រាប់ជំហានទី១១ ជាមួយសមាជិក សមាជិការ ដែលទទួលបានទុនយកទៅប្រកបរបរចិញ្ចឹមជីវិត។
-មន្ត្រីអនុវត្តគម្រោងបានប្រជុំវាយតម្លៃសហគមន៍នេសាទមានដំណើរការពេញលេញសម្រាប់សហគមន៍នេសាទសោបលើ ក្នុងឃុំសោប និងសហគមន៍អូរលុង ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម