ថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលក្រចេះ ផ្នែករដ្ឋបាលជលផលកាំពី និងសង្កាត់រដ្ឋបាលជលផលពាមទេ បានសហការជាមួយគណបញ្ជាការឯកភាពរដ្ឋបាលស្រុកចិត្របុរី ដោយមានការចូលរួមពីលោកមេឃុំថ្មគ្រែ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលថ្មគ្រែ សហគមន៍នេសាទឬស្សីចារ សហគមន៍ប្រើប្រាស់ទឹក និងប្រជាការពារឃុំថ្មគ្រែ ចុះត្រួតពិនិត្យទីតាំងឈូសឆាយកាប់រានព្រៃលិចទឹកនៅចំណុចបឹងទំបន់ទ្រនូលឆ្នាំង ភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ។ ជាលទ្ទផល ផ្ទៃព្រៃលិចទឹកដែលជនសង្ស័យឈូសឆាយកាបរាន មានទំហំ បណ្តោយ ១៥០ម៉ែត្រ ទទឹង ៣០ម៉ែត្រ។ លោកនាយខណ្ឌបានចំណាត់ការឱ្យលោកមេឃុំថ្មគ្រែ និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ ស្រាវជ្រាវស្វែងរកជនសង្ស័យ មកបំភ្លឺ និងចាត់ចំណាត់ការតាមច្បាប់ស្តីពីជលផលជាធរមាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម