ថ្ងៃសៅរ៍ ៩កើត ខែផល្គុន ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២0២១ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានសហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្ត និងទីប្រឹក្សាយុវជនកាកបាទក្រហម ចុះបើកវគ្គបំប៉នពង្រឹងសមត្ថភាពយុវជនកាកបាទក្រហមប្រចាំវិទ្យាល័យ ខូវ ប៊ុន ស៊ុន ចំនួន ៦៥នាក់ ស្រី ៣៧នាក់ ស្តីពី ចលនាកាកបាទក្រហមនិងវិជ្ជាសង្គ្រោះបឋម ក្រោមអធិបតីភាព លោក ទ្រី សុភក្តិ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ។ វគ្គបំប៉នដែលមានរយៈពេលមួយថ្ងៃនេះបានរៀបចំឡើងក្នុងគោលបំណងឲ្យ យុវជនកាកបាទកហម យកចំណេះដឹងដែលទទួលបានពីវគ្គបំប៉ននាថ្ងៃនេះ ធ្វើជាមូលដ្ឋាន ដើម្បីយកទៅផ្សព្វផ្សាយបន្ត និងប្រើប្រាស់ជាប្រយោជន៍ ជួយជនរងគ្រោះអោយមានប្រសិទ្ធិភាព។ មានប្រសាសន៍សំណេះសំណាលក្នុងឳកាសនោះដែរ លោក ទ្រី សុភក្តិ បានជំរុញលើកទឹកចិត្តឲ្យយុវជនខំប្រឹងរៀនសូត្រ ដើម្បីទទួលបានជោគជ័យ និងឈានទៅចាប់យកជំនាញពិតប្រកដ នៅសាកលវិទ្យាលយទ្យាលយ័។ ក្រៅពីទទួលបានចំណេះដឹងនៅក្នុងថ្នាក់គឺក្មួយៗក៏ទទួលបាននូវចំណេះដឹងនិងសមត្ថភាពបន្ថែមទៀតតាមរយៈការចូលរួមសកម្មភាព និងវគ្គបណ្តុះបណ្តាលផ្សេងៗរបស់កាកបាទក្រហម។ ទន្ទឹមនោះលោកក៏មិនភ្លេចនូវការផ្តាំផ្ញើ សួរសុខទុកពីឯកឧត្តម វ៉ា ថន ប្រធានគណៈកមមាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ សូមឲ្យក្មួយៗ ខិតខំរៀនសូត្រ នាំគ្នា,ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា, នៅអោយឆ្ងាយពីគ្រឿងញៀន និងគោរពអោយបានខ្ចប់ខ្ជួននូវវិធានការការពារហានិភយ័ នៃការឆ្លងកូវីត១៩ (Covid-19) ព្រមទាំងកូវីតប្រភេទថ្មីមួយទៀតដែលកំពុងរីករាលទូទាំងពិភពលោក និងនៅប្រទេសកម្ពុជាយើង។ ប្រធានបទដែលលើកយកមកបណ្តុះបណ្តាល នាពេលនោះរួមមាន៖
១.ការយល់ដឹងពីចលនាកាកបាទក្រហម (ប្រវត្តិចលនាកាកបាទក្រហមអន្តរជាតិ គោលការណ៍គ្រឺះទាំង៧ប្រការណ៍របស់ចលនាកាកបាទ ក្រហម និងបដិរូប របស់កាកបាទក្រហម)។
២.ជំនាញវិជ្ជាសង្គ្រោះបឋម (ភាពស្ហុក ការដាក់់ដំណេកសុវត្ថិភាព ការធ្វើចលនាដង្ហើមសិប្បនិម្មិត ពស់ចិក ការស្លាក់ និងការពុលជាដើម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម