មាតិកា
ក្រចេះ៖ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ សហការជាមួយគណបញ្ជាការឯកភាពរដ្ឋបាលក្រុងក្រចេះ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំណុចបឹងរំលាច សង្កាត់រការកណ្តាល
ចេញ​ផ្សាយ ១០ កុម្ភៈ ២០២១
370

ថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ សហការជាមួយផ្នែករដ្ឋបាលជលផលកាំពី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងក្រចេះ ចៅសង្កាត់រកាកណ្តាល កម្លាំងនគរបាលប៉ុស្តិ៍រកាកណ្តាល កងរាជអាវុធហត្ថក្រុងក្រចេះ  សហគមន៍នេសាទរកាកណ្តាល និងប្រជាការពារសង្កាត់ ដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោក គង់ មេត្តា អភិបាលរងក្រុងក្រចេះ ដោយប្រើទូក ០២គ្រឿង អ្នកចូលរួមល្បាត ចំនួន ១៨នាក បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំណុចបឹងរំលាច សង្កាត់រការកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ដកហូតវត្ថុតាងនៃបទល្មើសដូចជា៖ របាំងសាច់ស្បៃមុងចំនួន ២៥ខ្សែ ប្រវែង ១២៥០ម៉ែត្រ លូសាច់ស្បៃមុងចំនួន ២៥ម៉ាត់លូ បង្គោលឫស្សីឃ្លៃចំនួន ៣៧៥ដើម និងបានចាក់លែងត្រីចូលបឹងវិញ ចំនួន ១២ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter