ថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក កេត សារឿន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចូលរួមសិក្ខាសាលា ផ្សព្វផ្សាយ និងពិភាក្សាលើផែនការអនុវត្ត នៃផែនការសកម្មភាពពហុវិស័យ ស្តីពី ភាពស៊ាំឱសថប្រឆាំងមេរោគនៅកម្ពុជា ឆ្នាំ២០១៩-២០២៣ លើវិស័យកសិកម្ម ។ក្រោមអធិបតីភាព លោកសរ ចិត្រា ប្រធានក្រុម ការងារ មានការចូលរួមតំណាងអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ តំណាងក្រសួងបរិស្ថាន តំណាងក្រសួងសុខាភិបាល តំណាងក្រសួងអប់រំ និងលោក លោកស្រីប្រធានការិយាល័យផលិតកម្ម និងបសុព្យា បាល ទូទាំងរាជធានីខេត្ត នៅសណ្ឋាគារ៉ករ៉ូយ៉ាល និងរីសត ខេត្តកែប ដោយមានការចូលរួមពី ក្រសួងបរិស្ថាន តំណាងក្រសួងសុខាភិបាល តំណាងក្រសួងអប់រំ និងលោក លោកស្រីប្រធានការិយាល័យ ផលិតកម្ម និងបសុ ព្យាបាល ទាំង២៥ រាជធានីខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម