មាតិកា
ក្រចេះ ៖សកម្មភាពការងារប្រចាំថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ របស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ
ចេញ​ផ្សាយ ០៤ កុម្ភៈ ២០២១
328

ថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ សកម្មភាព របស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះរួមមាន÷
 -លោកម៉ុក ពន្លក បានចូលរួម កិច្ចប្រជុំបូកសរុបសភាពការណ៍វិស័យជលផលឆ្នាំ២០២០ និងទិសដៅអនុវត្តការងារឆ្នាំ២០២១ នៅសាលប្រជុំរដ្ឋបាលជលផល ក្រោមអធិបតីភាពឯឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
-លោកនាយរងខណ្ឌរដ្ឋបាលជលផលបានចូលរួម សិក្ខាសាលា ស្តីពី ខ្សែសង្វាក់តម្លៃ ផលិតកម្មវារីវប្បកម្ម សំរាប់កសិករចិញ្ចឹម នៅសាលប្រជុំ សណ្ឋាគារ ហ៊ បុន្នី រៀបចំដោយ អង្កការ
WWF សហការជាមួយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និង នេសាទខេត្តក្រចេះ ក្រោមអធិបតីភាព លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ កសិកម្ម តំណាងអង្គការ WWF កសិករផលិត ក្រុមហ៊ុនផលិតចំណីសរុប ៥៧ នាក់ ស្ត្រី ចំនួន២៨ នាក់ ។
-ផ្នែករដ្ឋបាលជលផលកាំពី បានចូលរួមប្រជុំត្រួតពិនិត្យគ្រួសារកសិករ ដែលរងផលប៉ះពាល់ កំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩ នៅសាលាឃុំកន្ទួត ស្រុកចិត្របុរី ដោយមានការចូលរួមពី មន្រ្តីអនុវត្ត (គម្រោង 
CASDP) លោកមេឃុំកន្ទួត លោកមេភូមិ លោកប្រធានការិយាល័យកសិកម្ម និងធនធានធម្មជាតិស្រុកចិត្របុរី និងប្រធានសហគមន៍កសិកម្ម ។
-ក្រុមការងារអនុវត្តន៍គម្រោងថ្នាក់ខេត្ត ដឹកនាំដោយលោកស្រី ហ៊ុប ស៊ីនួនមន្រ្តី ខណ្ឌរដ្ឋបាលជលផល បានចុះត្រួតពិនិត្យការងារ​សាង​សង់​ស្នាក់ការ  និងបោះបង្គោលព្រំប្រទល ដែលអនុវត្តន៍ដោយគណៈកម្មការសហគមន៍នេសាទ កំពង់ក្បឿង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ។
-ក្រុមការងារអនុវត្តគម្រោងមុខរបរចិញ្ចឹមជីវិត បានចុះត្រួតពិនិត្យ និងវាយតម្លៃនូវសកម្មភាពអនុគម្រោងអភិវឌ្ឍន៍មុខរបរទ្រទ្រង់ជីវិភាពជំហ៊ានទី១២ នៅសហគមន៏នេសាទអំពិលទឹក និងសហគមន៏នេសាទកោះផ្ដៅ នៅឃុំកំពង់ចាម ស្រុកសំបូរ។
-ក្រុមការងារអនុវត្តគម្រោងបានចុះសំភាសន៍ប្រមូលទិន្នន័យវាយតម្លៃបញ្ចប់គម្រោងនៅសហគមន៍នេសាទខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកសំបូរ។

ចំនួនអ្នកចូលទស្សនា
Flag Counter