នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២១ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម សហការណ៍ជាមួយការិយាល័យផែនការ គណនេយ្យ ភ្នាក់ងារផ្សព្វផ្សាយសង្កាត់ក្រគរ និងកសិករម្ចាស់ស្រែ បានចុះវាស់ស្ទង់ទិន្នផលស្រូវប្រាំងនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ (ទំនប់ទ្រនូលឆ្នាំង) ដោយទទួលបានទិន្នផលជាមធ្យមចំនួន ៥.២១០តោន/ហិកតា។
សូមបញ្ជាក់ផងដែរថាលទ្ធផលការងារបង្កបង្កើនផលដំណាំគ្រប់ប្រភេទ គិតត្រឹមថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ មានដូចខាងក្រោម៖
១- ការងារប្រមូលផលដំណាំរដូវវស្សា៖
សម្រេចបានការប្រមូលផលដំណាំឧស្សាហកម្មរយៈពេលខ្លីរួមមាន ល្ង អំពៅ សណ្តែកបាយ និងសណ្តែកដី ចំនួន ៩០ហិកតា (បូកយោង ៧០ ៧៩៨ហិកតា ស្មើនឹង ៨៦,១៥% នៃផ្ទៃដីដាំដុះ ៨២ ១៨២ហិកតា។ ធៀបឆ្នាំមុន តិចជាង ១៤០ហិកតា។
២- ការប្រមូលផលដំណាំរដូវប្រាំង៖
- សម្រេចបានការប្រមូលដំណាំស្រូវប្រាំងចំនួន ២០៥ហិកតា (បូកយោង ៩ ៦៥០ហិកតា ស្មើនឹង ៦៨,១២% នៃផ្ទៃដីដាំដុះ ១៤ ១៦៧ហិកតា)។ ធៀបឆ្នាំមុន តិចជាង ២៣០ហិកតា។
-សម្រេចបានការប្រមូលដំណាំសាកវប្បកម្មប្រាំងរួមមាន ដំណាំបន្លែគ្រប់ប្រភេទ ពោតស ដំឡូងជ្វា បុំកគក់ និងដំឡូងគរ ចំនួន ២២ហ.ត ( បូកយោង ១ ៣២៧ហិកតា ស្មើនឹង ១៨,៧៧% នៃផ្ទៃដីដាំដុះ ៧ ០៦៩ហិកតា)។ ធៀបឆ្នាំមុន ច្រើនជាង ៤៣ហ.ត។
-សម្រេចបានការប្រមូលផលដំណាំឧស្សាហកម្មប្រាំង រួមមាន ដំណាំពោតក្រហម សណ្ដែកដី សណ្ដែកបាយ អំពៅ និងថ្នាំជក់ ចំនួន ៤៩ហិកតា (បូកយោង ១ ៦១៦ហិកតា ស្មើនឹង ១៧,៤០% នៃផ្ទៃដី ៩ ២៨៦ហិកតា)។ ធៀបឆ្នាំមុន ច្រើនជាង ១៣២ហិកតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម