មាតិកា
ក្រចេះ ៖សកម្មភាពការងារប្រចាំថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ របស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ
ចេញ​ផ្សាយ ២៧ មករា ២០២១
192

-លោក តាន់ សុមេធប៊ុនវឌ្ឍន៍ នាយរងខណ្ឌ លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែករជផព្រែកប្រសព្វ និងលោក អុី សាណារ៉ុថ នាយសង្កាត់រជផសំបូរ ចូលរួមប្រជុំបច្ចេកទេសស្តីពីកម្រងបញ្ជីសំណួរ សម្រាប់ប្រមូលព័ត៏មានធ្វើការវាយតម្លៃបញ្ចបគម្រោង (M-IWRM-P3-C1) នៅសណ្ឋាគារ ៧មករា ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ឆេង ផែន អគ្គនាយករងរដ្ឋបាលជលផល និងជានាយកគម្រោង។
-លោកនាយសង្កាត់រដ្ឋបាលជលផលពាមទេរ បានចូលរួមប្រជុំការតម្រង់ទិសនៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ ដែលដឹកនាំដោយលោក ម៉ៅ វិចិត្រ អនុប្រធានមន្ទី និងជាអនុប្រធានគ្រប់គ្រងអនុកម្មកម្មវិធី
(ASPIRE) ថ្នាក់ខេត្ត។
-លោក ឈីវ ថាត នាយរងផ្នែករជផព្រែកប្រសព្វ បានចូលរួមវគ្គបណ្ដុះ បណ្ដាលទាក់ទងនឹងការប្រើប្រាស់
GPS នៅមន្ទីរដែនដីខេត្តក្រចេះ។
-ក្រុមការងារអនុវត្តគម្រោងមុខរបរចិញ្ចឹមជីវិត បានចុះត្រួតពិនិត្យ និងវាយតម្លៃនូវសកម្មភាពអនុគម្រោងអភិវឌ្ឍន៍មុខរបរទ្រទ្រង់ជីវិភាពជំហ៊ានទី១២ នៅសហគមន៍នេសាទដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ។
-ក្រុមការងារអនុវត្តគម្រោងបានចុះប្រមូលទិន្នន័យត្រី និងបើកថវិកាជូនអ្នកនេសាទនៅសហគមន៍នេសាទព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ​និងសហគមន៍នេសាទតាម៉ៅ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ។

ចំនួនអ្នកចូលទស្សនា
Flag Counter