ថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំតម្រង់ទិសការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ របស់អនុកម្មវិធី ASPIRE ដឹកនាំកិច្ចប្រជុំដោយលោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ និងជាអនុប្រធាន អនុកម្មវិធី ASPIRE ខេត្តក្រចេះ ដោយមានការចូលរួម ពីតំណាងខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល ការិយាល័យជំនាញ ប្រធានសម្របសម្រួលក្រុងស្រុក ទីប្រឹក្សាអនុកម្មវិធី និងភ្នាក់ងារផ្សព្វផ្សាយឃុំ សរុប ៤២នាក់ ស្ត្រី ១១នាក់។ កិច្ចប្រជុំក៏បានបញ្ជាក់អំពីការបញ្ចប់ទិន្នន័យកសិករក្នុងប្រព័ន្ធ MIS ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម