ថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ លោក ង៉ែត សុគន្ធា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក លី ឌី ប្រធានការិយ័យផ្សព្វផ្សាយកសិកម្ម បានអមដំណើរឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី ព្រមទាំងតំណាងទីភ្នាក់ងារស្វីសដើម្បីអភិវឌ្ឍន៍ និងកិច្ចសហប្រត្តបតិការ (SDC) នាយកអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) ប្រចាំប្រទេសកម្ពុជា ជាថ្ងៃទីពីរនៃដំណើរទស្សនកិច្ចវឌ្ឍនភាពនៃការអនុវត្តគម្រោងសាកវប្បកម្មកម្ពុជាដើម្បីបង្កើនប្រាក់ចំណូលនិងអាហារូបត្ថម្ភ (CHAIN) គណៈប្រតិភូ បានចុះពិនិត្យ និងសំណេះសំណាលជាមួយកសិករ យ៉ាន សុភ័ក្រ ម្ចាស់តូបបន្លែអ្នកភូមិ ស្ថិតនៅខាងកើត ឈៀងខាងត្បូងផ្សារសាមគ្គីក្រុងក្រចេះ ទល់មុខធនាគារជាតិនៃកម្ពុជាខេត្តក្រចេះ។ បន្ទាប់ពីនេះគណៈប្រតិភូបានបន្តរដំណើរទស្សនកិច្ច ចម្ការបន្លែរបស់កសិករ ប្លោក សិត ស្ថិតនៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ដោយបានអនុវត្តបច្ចេកទេសដាំដុះតាមគោលការណ៍អនុវត្តកសិកម្មល្អ (CamGAP) ដែលបាននឹងកំពុងដាំដុះ ប៉េងប៉ោះឆឺរី ត្រសក់ ពោតយកស្នៀត ឪឡឹកលឿង ប៉េងប៉ោះហាវ៉ៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងរាជធានីភ្នំពេញ តាមរយៈក្រុមហ៊ុន EAC និងក្រុមហ៊ុនរ៉េមិច។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម