ថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ លោក ង៉ែត សុគន្ធា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក លី ឌី ប្រធានការិយ័យផ្សព្វផ្សាយកសិកម្ម បានអមដំណើរឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី ព្រមទាំងតំណាងទីភ្នាក់ងារស្វីសដើម្បីអភិវឌ្ឍន៍ និងកិច្ចសហប្រត្តបតិការ (SDC) នាយកអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) ប្រចាំប្រទេសកម្ពុជា ដើម្បីទស្សនកិច្ចវឌ្ឍនភាពនៃការអនុវត្តគម្រោងសាកវប្បកម្មកម្ពុជាដើម្បីបង្កើនប្រាក់ចំណូលនិងអាហារូបត្ថម្ភ (CHAIN) កន្លងមក ប្រមូលធាតុចូលសម្រាប់អនុវត្តគម្រោងដំណាក់កាលទី៣ ក្នុងឱកាសនោះដែរគណៈប្រតិភូបានសំណេះសំណាលជាមួយសមាជិក សហគមន៍បន្លែធម្មជាតិតាម៉ៅលើផងដែរ។ គូរបញ្ជាក់ផងដែរថា សហគមន៍បន្លែសុវត្ថិភាពតាម៉ៅលើ បានចុះកុងត្រាជាមួយក្រុមហ៊ុនចំនួន០៤ សម្រាប់នាំបន្លែទៅលក់លើទីផ្សារនៅរាជធានីភ្នំពេញ ក្នុងនោះមានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ ក្រុមហ៊ុនEAC ក្រុមហ៊ុន រ៉េមិច និងក្រុមហ៊ុន អាគ្រីអន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម