ថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ សកម្មភាពរួមមាន÷
-លោក អោក ដារុណ អនុប្រធានមន្ទីរ និងលោក ម៉ុកពន្លក នាយខណ្ឌរដ្ឋបាលជលផល បានអមដំណើរថ្នាក់ដឹកនាំខេត្ត ជូនដំណើរឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅប្រទេសកម្ពុជាព្រម ទាំងសហការី ចុះពិនិត្យមើលសត្វផ្សោតនៅអន្លង់ផ្សោតកាំពី និងពិនិត្យទេសភាពព្រៃលិចទឹកនៅតាមកោះក្បែរៗអន្លង់ផ្សោត។
-លោក ម៉ុកពន្លក នាយខណ្ឌរដ្ឋបាលជលផល និងនាយផ្នែករជផ ព្រែកប្រសព្វបានចូលរួមវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅស្រុកព្រែកប្រសព្វ ក្រោមអធិបតីភាពឯ.ឧ ប៉ែន លីណាត អភិបាលរងខេត្ត និងជាប្រធានក្រុមការងារវេទិកាសាធារណៈថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកព្រែកប្រសព្វ។កម្មវិធីនេះមានអ្នកចូលរួមប្រម៉ាន ១០០នាក់។
-លោកនាយរងខណ្ឌរដ្ឋបាលជលផលបានចូលរួមកម្មវិធីផ្សព្វផ្សាយ កម្មវិធីវិនិយោគ បីឆ្នាំរំកិលខេត្ត ២០២១-២០២៣ នៅមន្ទីរផែនការខេត្តក្រចេះ។
-លោកនាយផ្នែករដ្ឋបាលជលផលកាំពី បានចូលរួមពិធីសន្និបាតបោះឆ្នោតជ្រើសរើសគណកម្មការសហគមន៍នេសាទ ដែលផុតអាណត្តិចំនួន០២ នៅភូមិបឹងចារ និងភូមិកំពង់ដំរី ឃុំបឹងចារ ស្រុកសំបូរ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាឃុំបឹងចារ មេភូមិ គណកម្មការសហគមន៍ចាស់ សមាជិកសហគមន៍ និងមន្រ្តីសម្របសម្រូលសហគមន៍របស់អង្គការ WWF ។
-ក្រុមការងារហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យឡេីងវិញទាក់ទងការគ្រប់គ្រងហិរញ្ញវត្ថុ និងសម្របសម្រួលកាចំណាយប្រតិបត្តិការ តាមគម្រោងនីមួយៗ នៅឃុំកំពង់ចាម ស្រុកសំបូរ ដោដោយមានសហគមន៍ចូលរួមចំនួន កោះស័ក្ដិសិទ្ធិ , វាលខ្យង,កំពង់ក្របីត្រីបាសេអ៉ី, វាលព្រលួងលួងចិត្ត។
-ក្រុមការងារអនុវត្តគម្រោងបានប្រជុំពិនិត្យ និងវាយតម្លៃសហគមន៍នេសាទមានដំណើរការពេញលេញសម្រាប់សហគមន៍នេសាទចំនួនបី រួមមាន ដំរ៉ែ កោះដំបង និងកំពង់រទេះ ក្នុងឃុំបឹងចារ ស្រុកសំបូរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម