ថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ និងលោក លី ឌី បានចូលរួមសិក្ខាសាលាចាប់ផ្ដើម និងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពី គម្រោងបន្លែ ផ្លែឈើកម្ពុជាដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភ (CHAIN) ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្ដីការក្រសួង។ សិក្ខាសាលាខាង មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអង្គភាពជំនាញក្រោមឱវាទក្រសួង់ តំណាងដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ។
គោលដៅរួមរបស់គម្រោង CHAIN គឺដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភរបស់កសិករខ្នាតតូចនៅតំបន់ជនបទនៃខេត្តគោលដៅរបស់គម្រោង តាមរយៈការបង្កើនផលិតកម្ម និងពាណិជ្ជកម្មដំណាំសាកវប្បកម្មប្រកបដោយគុណភាព និងសុវត្ថិភាព។ ទិសដៅរបស់គម្រោងគឺនៅឆ្នាំ២០២២ ត្រូវផ្តល់កំណើនប្រាក់ចំណូលប្រកបដោយនិរន្តរភាព ដល់កសិករដែលដាំដុះផ្គត់ផ្គង់ខ្លួនឯង (Homestead farmers) ចំនួន ១៥ ០០០ នាក់ កសិករពាណិជ្ជ (Commercial farmers) ចំនួន ៣ ០០០នាក់ អ្នកកែច្នៃចំនួន ១ ២០០នាក់ និងធ្វើឱ្យប្រសើរនូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភដល់គ្រួសារកសិករចំនួន ៧២ ០០០ គ្រួសារ។
ក្នុងសិក្ខាសាលាក៏មានការដាក់តាំងបន្លែសុវត្ថិភាព របស់កសិករដែលកំពុងអនុវត្តន៍ការដាំដុះ ក្នុងខេត្តផងដែរ។