-លោកនាយរងខណ្ឌរដ្ឋបាលជលផល បានចូលរួមសិក្ខាសាលា ស្តីពី ផ្តល់ធាតុចូលដល់ការវាយតំលៃរបស់កម្មវិធីភាពជាដៃគូលើវិសយ័ព្រៃឈើ និងជលផល ដោយមានអ្នកចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធសរុប ៤៥ នាក់ (ស្រី១៤ នាក់)។
-លោកនាយសង្កាត់រដ្ឋបាលជលផលសំបូរ បានដឹកនាំក្រុមឆ្មាំចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលតាមដងទន្លេមេគង្គ ក្នុងតំបន់អភិរក្ស ដោយទទួលបានលទ្ធផល÷ ដកហូតមងបានចំនួន០៧ត្បូង ប្រវែង២៨០ម ក្រលា១៥សម។
-ក្រុមការងារអនុវត្តគម្រោង (M-IWRM-P3) បានចុះប្រជុំវាយតម្លៃសហគមន៍នេសាទ មានដំណើរការពេញលេញសម្រាប់សហគមន៍នេសាទចំនួនបី រួមមាន អូរក្រសាំង កំពង់ក្បឿង និងឥន្ទជ័យ ក្នុងឃុំបឹងចារ ។
-ក្រុមការងារអនុវត្តន៍គម្រោងថ្នាក់ខេត្ត ដឹកនាំដោយលោកស្រី ហ៊ុប ស៊ីនួន មន្រ្តី ខណ្ឌរជផ បានចុះត្រួតពិនិត្យការងារសាងសង់ស្នាក់ការ និងបោះបង្គោលព្រំប្រទល់ ដែលអនុវត្តន៍ដោយគណៈកម្មការសហគមន៍នេសាទសោបលើ ឃុំសោប ស្រុកព្រែកប្រសព្វ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម