មាតិកា
ក្រចេះ ៖កិច្ចប្រជុំ បូកសរុបលទ្ធផលការងារកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ២០២១ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញើ និងនេសាទខេត្តក្រចេះ
ចេញ​ផ្សាយ ១៣ មករា ២០២១
485

នៅថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារកសិកម្មរុក្ខាប្រមាញ់ និននេសាទ ប្រចាំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តឆ្នាំ​២០២១ ដឹកនាំដោយលោក ទ្រី សុភក្តិ ប្រធានមន្ទីរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ  និងមន្ត្រី ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល ការិយាល័យជំនាញថ្នាក់ខេត្ត លោកប្រធានការិយាល័យកសិកម្មធនធាន​ធម្មជាតិ និងបរិស្ថានស្រុក និងលោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុងក្រ​ចេះសរុប ៣៥នាក់ ស្រី ០២នាក់។ ក្នុងនោះផងដែរលោកប្រធានអង្គប្រជុំបានអនុញ្ញាតិឲ្យខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល ការិយាល័យឡើងធ្វើបទបង្ហាញ ពីលទ្ធផលសម្រេចបាន បញ្ហាប្រឈម ក្នុងឆ្នាំ២០២០ និងទិសដៅបន្តសម្រាប់ឆ្នាំ២០២១។

លោកប្រធានមន្ទីរ ក៏បានណែរនាំដល់មន្រ្តីគ្រប់ការិយាល័យជំនាញទាំងអស់ ឲ្យយកចិត្តទុកដាក់អនុវត្តសកម្មភាព​ការងារ ចិញ្ចឹមសត្វ ការងារបង្ករបង្កើនផល ការទប់ស្កាត់បទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋ និងថែរក្សាសុខភាព ជាពិសេសទប់ស្កាត់នូវការរីករាល​ដាល​នៃជំងឺ កូវីត ១៩ (COVID-19) ផងដែរ ក្នុងឆ្នាំ២០២១នេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter