ថ្ងៃអង្គារ ១៤ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយគណៈបញ្ជាការឯកភាពស្រុកសំបូរ មានកម្លាំងនគរបាលស្រុក សហគមន៍នេសាទ ឃុំវឌ្ឍន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ឆ្មាំទន្លេប៉ុស្តិ៍កែងប្រសាទ និងឆ្មាំទន្លេប៉ុស្តិ៍ពាក់វែក ចុះបង្រ្កាបបទល្មើសជលផលនៅចំណុចអន្លង់កែងប្រសាទ ដកហូតមង ក្រលាធំ នេសាទក្នុងអន្លង់ចំនួន ១០ត្បូង ប្រវែង៨០០ ម៉ែត្រ ហើយបានធ្វើកិច្ចសន្យា និងអប់រំអ្នកនេសាទបានចំនួន ០១នាក់ ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម