នៅថ្ងៃអង្គារ ០៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១២១ លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដែលអមដំណើរដោយលោក កេត សារឿន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងលោកបាទ ង៉ែត សុគន្ធា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយក្រុមហ៊ុន sbk ដែលបានទទួលសិទ្ធិពីលោកនាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានចុះពិភាក្សាតុមូលជាមួយសហគមន៍កសិកម្មកែលម្អកសិកម្មដូនមាស និងសហគមន៍កសិកម្មបណ្តាញស្រុកសំបូរ ដើម្បីកសាងភាពជាដៃគូអាជីវកម្ម ក្នុងគោលបំណង ដើម្បីស្វែងរកអោយឃើញពីប្រភេទអាជីវកម្មកសិកម្មពិតប្រាកដក្នុងសហគមន៍កសិកម្ម នឹងរៀបចំគម្រោងសំណើសុំថវិកាទៅថ្នាក់ជាតិយកមកអនុវត្តសកម្មភាពក្នុងសហគមន៍កសិកម្ម ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកពាក់ព័ន្ធ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម