មាតិកា
ក្រចេះ ៖តាមរយៈគម្រោងបន្លែ ផ្លែឈើកម្ពុជា (CHAIN) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និនេសាទខេត្តក្រចេះ បានចុះចែកធាតុចូលកសិកម្មមានដូចជា...
ចេញ​ផ្សាយ ០៣ ធ្នូ ២០២០
275

នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ តាមរយៈគម្រោងបន្លែ ផ្លែឈើកម្ពុជា (CHAIN) លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និនេសាទខេត្តក្រចេះ និងសហការី បានចុះចែកធាតុចូលកសិកម្មមានដូចជា គ្រាប់ពូជបន្លែ និងជីធម្មជាតិ ដល់ក្រុមកសិករដែលទទួលផលប៉ះពាល់ដោទឹកជំនន់ និងពិនិត្យការងារបង្កបង្កើនផលនៅតាមមូលដ្ឋានដូចខាងក្រោម៖

កម្មវិធីទី១៖ បានចុះសំណេះសំណាល ណែនាំបច្ចេកទេស និងចែកធាតុចូលកសិកម្មមានដូចជាគ្រាប់ពូជបន្លែ៤មុខ និងជីធម្មជាតិ 0១ការ៉ុង សម្រាប់កសិករ 0១គ្រួសារ ដល់ក្រុមកសិករអញ្ចើញមកពីឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ចំនួន ២៥ គ្រួសារ។

កម្មវិធីទី២៖ បានចុះសំណេះសំណាល ណែនាំបច្ចេកទេស និងចែកធាតុចូលកសិកម្មមានដូចជាគ្រាប់ពូជបន្លែ 0៤មុខ និងជីធម្មជាតិ 0១ការ៉ុង សម្រាប់កសិករ 0១គ្រួសារ ដល់ក្រុមកសិករអញ្ចើញមកពីឃុំសោប ស្រុកព្រែកប្រសព្វ ចំនួន ២៥ គ្រួសារ។

កម្មវិធីទី៣៖ ចុះពិនិត្យចម្ការបន្លែត្រសក់ចំណារ និងម្រះ របស់កសិករឈ្មោះ កោ លីហូវ ដែលបានដាំដុះលើផ្ទៃដីប្រមាណ ៣០អា នៅភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វ កសិករប្រមូលផលត្រសក់ជាមធ្យមប្រមាណ ១៥០គីឡូ/ថ្ងៃ លក់បានតម្លៃ ២០០០រៀល/១គីឡូ និងម្រះប្រមាណ ១៥គីឡូ/ថ្ងៃ ដោយលក់បានតម្លៃ ៣០០០រៀល/គីឡូ។

លោកអនុប្រធានមន្ទីរបានផ្សព្វផ្សាយដល់កសិករ ឱ្យរក្សាទឹកទុក ជៀសវាងប្រើប្រាស់ទឹកខ្ជះខ្ជាយ ដើម្បី ជៀស វាង ការខ្វះខាតទឹកស្រោចស្រព ការប្រើប្រាស់ជីធម្មជាតិ ការថែទាំ វិធានការការពារ កម្ចាត់សត្វល្អិត ជំងឺ ខិតខំបង្កើនការផលិតឲ្យអស់សក្តានុពល ដើម្បីបំពេញតម្រូវការស្បៀង និងត្រូវមានអនាម័យដោយអនុវត្តតាមការណែនាំរបស់ក្រសួសុខាភិបាល បង្ការនៃការរីករាលដាលជំងឺកូវីដ១៩ (COVID 19)។ា

ចំនួនអ្នកចូលទស្សនា
Flag Counter