មាតិកា
ក្រចេះ ៖សកម្មភាពនៃការចុះត្រួតពិនិត្យការចិញ្ចឹមបង្កងរបស់កសិករ ស្ថិតនៅភូមិស្រែឃឿន ឃុំសំបូរ ក្នុងស្រុកសំបូរ របស់លោកនាយខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយការិយាល័យផ្សព្វផ្សាយកសិកម្ម
ចេញ​ផ្សាយ ០៣ ធ្នូ ២០២០
413

ថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោកនាយផ្នែករដ្ឋបាលជលផលកាំពី លោកនាយសង្កាត់រដ្ឋបាលជលផលសំបូរ សហការជាមួយការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះពិនិត្យតាមដានការចិញ្ចឹមបង្កងទឹកសាប ឬបង្កងដៃវែង ជាលក្ខណគ្រួសាររបស់ប្អូនប្រុសឈ្មោះ នាង ទុំ (លេខទាក់ទង ០៨៨ ២០៣ ៣៨២២០) ស្ថិតនៅក្នុងមកភូមិស្រែឃឿន ឃុំសំបូរ ក្នុងស្រុកសំបូរ។ បច្ចុប្បន្នកសិករមានស្រះចិញ្ចឹមធំៗចំនួន២ តែកំពុងដំណើរការចិញ្ចឹមតែ ១ស្រះប៉ុណ្ណោះ ដោយដាក់កូនចិញ្ចឹមបង្កងសរុបចំនួន ២០ ០០០ក្បាល ក្នុងនោះកូនបង្កងដែលបានទិញមកដាក់ក្នុងតម្លៃ ៦០០រៀល/ក្បាល បច្ចប្បន្នបង្កងទាំងអស់នៅមិនទាន់បានប្រមូលផលនៅឡើយ។ បញ្ជាក់ផងដែរថាកសិករនិងទទួលបាននូវចំណូលល្អក្នុងពេលប្រមូលផល ដោយសារជាបង្កងទឹកសាបមានទីផ្សារល្អ និងជាពិសេសការចិញ្ចឹមតាមបែបធម្មជាតិ។ ប្អូនប្រុសបានទទួលបទពិសោធន៍ចិញ្ចឹម ដោយចូលរួមសិក្សាការចិញ្ចឹមបង្កងនៅខេត្តបាត់ដំបង។ លោកនាយខណ្ឌរដ្ឋបាលជលផល បានផ្ដល់យោបល់ និងណែនាំបច្ចេកទេសចិញ្ចឹមបន្ថែម លើកការផ្តល់ចំណី ការគ្រប់គ្រងគុណភាពទឹក ដើម្បីពង្រីងការចិញ្ចឹមបង្កងដើម្បីទទួលបានជោគជ័យ និងបានផ្តល់ជាឯកសារបច្ចេកទេសចិញ្ចឹមបង្កងទឹកសាប ដល់ប្អូនប្រុសផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter