ថ្ងៃអង្គារ ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះត្រួតពិនិត្យការចិញ្ចឹមត្រីរបស់កសិករ ស្ថិតនៅភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ដោយបានផ្តល់ការណែនាំបច្ចេកទេសចិញ្ចឹមត្រី ការរៀបចំស្រះ និងបច្ចេកទេសផ្សេងៗផងដែរ។ ដោយឡែកកសិករបានចិញ្ចឹមត្រីប្រាចំនូន ៣០០០០ក្បាល រយៈពេល ០៤ខែមកហើយ ក្នុងស្រះទំហំ ៤៥ម×៣០ម ជម្រុងទឹក២ម។ ក្នុងនោះផងដែរមន្រ្តីបច្ចេកទេសក៏បានបានណែនាំដល់កសិករបន្ថែមនូវការ ឲ្យផ្តល់ចំណីឲ្យបានគ្រប់គ្រាន់ និងដាក់កូនត្រីចិញ្ចឹមឲ្យទៅតាមដងស៊ីតេ ទើបត្រីលូតលាស់បានល្អ ព្រមទាំងបានផ្តល់សៀវភៅកត់ត្រាវិភាគសេដ្ឋកិច្ច សៀវភៅមេរៀនបច្ចេកទេសចិញ្ចឹមត្រី និងសៀវភៅចិញ្ចឹមកង្កែបដល់គ្រួសារកសិករផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម