មាតិកា
ក្រចេះ៖ខួបទី៤២ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា
ចេញ​ផ្សាយ ២៨ វិច្ឆិកា ២០២០
537
នៅថ្ងៃសៅរ៍ ១៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចូលរួមកម្មវិធីអបអរសាទរ ខួបលើកទី៤២ នៃថ្ងៃកំណើត សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ២ធ្នូ ១៩៧៨-២ធ្នូ ២០២០ ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធាន សសយក ខេត្ត ដោយមានការចូលរួមពីគណៈអចិន្រ្តៃគណកម្មាធិកា សសយក ប្រធានកិត្តិយស ស្រុក/ក្រុង និងសមាជិក សមាជិកា សសយក ប្រមាណ ៣៣០នាក់នៅសាលមហោស្រពខេត្តក្រចេះ កម្មវិធីនេះដែរក៏មានការចាក់បញ្ចាំងវីឌីអូខ្លីក្រោមប្រធានបទ "អរគុណ សន្តិភាព"។
ចំនួនអ្នកចូលទស្សនា
Flag Counter