នៅថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោកប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានអមដំណើរ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានការចូលរួមពីលោកអភិបាលរងខេត្ត អញ្ជើញចុះពិនិត្យការដាំដុះស្រូវស្តារឡើងវិញជាក់ស្តែង ក្រោយរងផលប៉ះពាល់ និងខូចខាតដោយទឹកជំនន់ឆ្នាំ២០២០ នៅចំណុចចំនួនបីគឺនៅ÷
១- សង្កាត់រកាកណ្តាល
- ប៉ះពាល់ ៩,៧០ហ.ត
- ខូចខាត ៨,២០ហ.ត ស្មើ ១២គ្រួសារ
- ស្តារបាន ៤,៥០ហ.ត ប្រើពូជអស់ ៦០០គ.ក្រ ស្មើ ០៦គ្រួសារ(ភូមិរកាកណ្តាលទី១)។
- នៅសល់ ៣,៧០ហ.ត ស្មើ ០៦គ្រួសារ(ភូមិរកាកណ្តាលទី២)។
២- ឃុំបុសលាវ
- ប៉ះពាល់ ១០១ហ.ត
- ខូចខាត ៩៣ហ.ត ស្មើ ១៨៣គ្រួសារ
- ស្តារបាន ៩៣ហ.ត ប្រើពូជអស់ ១៨ ៣០០គ.ក្រ ស្មើ ១៨៣គ្រួសារ (ភូមិព្រែកតាអាំ ភូមិបុសលាវលើ និងភូមិតាលុះ)។
៣- សង្កាត់អូរប្ញស្សី
- ប៉ះពាល់ ៥៧,២០ហ.ត
- ខូចខាត ៥៧,២០ហ.ត ស្មើ ៦៥គ្រួសារ
- ស្តារបាន ៥៧,២០ហ.ត ប្រើពូជអស់ ៦ ៥០០គ.ក្រ ស្មើ ៦៥គ្រួសារ (ភូមិកាប៉ូ ភូមិស្រែស្តៅ និងភូមិកន្រ្ទីង )
ក្នុងខេត្តក្រចេះមានផ្ទៃដីខូចខាតត្រូវស្តារឡើងវិញសរុបចំនួន ១ ៧០៤,៥៧ហ.ត ស្មើនឹង ២ ៣៧២គ្រួសារ។ គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រេចបានការស្តារឡើងវិញលើផ្ទៃដី ១ ៧០១,៥៨ហ.ត ស្មើ ២ ១៩៩គ្រួសារ ដោយប្រើពូជស្រូវអស់ចំនួន ២១២ ៥៦០គ.ក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម