នៅថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលព្រៃឈើ និងមន្រ្តីរាជការក្រោមឱវាទ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចូលរួមធ្វើទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២០ ដែលបានសំអាតជុំវិញបរិវេនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ក្នុងគោលបំណងចូលរួមធ្វើអនាម័យកែលម្អសោភ័ណភាពទីក្រុង សំដៅរួមចំណែកកសាងសង្គមកម្ពុជាឲ្យមានបរិស្ថានល្អស្អាត និងភាពស្រស់បំព្រង។ សូមបញ្ជាក់ផងដែរថា កម្មវិធីអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា តែងតែប្រារព្វ បឲនិងអនុវត្តជារៀងរាល់ឆ្នាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម