មាតិកា
រចេះ ៖សកម្មភាពតីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឆ្លូង ចុះពិនិត្យជាក់ស្តែង និងស្រង់ទិន្នន័យស្រូវ ដែលកសិករបានស្តារឡើងវិញ ក្រោយរងផលប៉ះពាល់ និងខូចខាត ដោយទឹកជំនន់
ចេញ​ផ្សាយ ២១ វិច្ឆិកា ២០២០
311

នៅថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មសហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឆ្លូង បានចុះពិនិត្យជាក់ស្តែង និងស្រង់ទិន្នន័យស្រូវ ដែលកសិករបានស្តារឡើងវិញ ក្រោយរងផលប៉ះពាល់ និងខូចខាត ដោយទឹកជំនន់ឆ្នាំ២០២០ ដែលមានផ្ទៃដីខូចខាតត្រូវស្តារឡើងវិញចំនួន ៧០៨ហ.ត ស្មើនឹង ៩៦៤គ្រួសារ។ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រេចបានការស្តារឡើងវិញលើផ្ទៃដី ១១៩ហ.ត ស្មើ ១៥៤គ្រួសារ ដោយប្រើពូជស្រូវអស់ចំនួន ១៥ ៤០០គ.ក្រ ចំពោះគ្រួសារដែលមិនទាន់បានស្តាតព្រោះទឹកមិនទាន់ស្រកផុតស្រែ។

ចំនួនអ្នកចូលទស្សនា
Flag Counter