មាតិកា
ក្រចេះ ៖សកម្មភាពថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នេសាទខេត្តក្រចេះ ចុះពិនិត្យជាក់ស្តែង និងស្រង់ទិន្នន័យស្រូវ ដែលកសិករបានស្តារឡើងវិញ ក្រោយរងផលប៉ះពាល់ និងខូចខាត ដោយទឹកជំនន់
ចេញ​ផ្សាយ ២១ វិច្ឆិកា ២០២០
263

នៅថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក មេឃុំបុសលាវ និងលោកមេភូមិបុសលាវលើ ស្រុកចិត្របុរី បានចុះពិនិត្យជាក់ស្តែង និងស្រង់ទិន្នន័យស្រូវ ដែលកសិករបានស្តារឡើងវិញ ក្រោយរងផលប៉ះពាល់ និងខូចខាត ដោយទឹកជំនន់ នៅឃុំបុសលាវ ស្រុកចិត្របុរី ដែលមានផ្ទៃដីខូចខាតត្រូវស្តារឡើងវិញចំនួន៩៣ហ.ត ស្មើនឹង ១៨៣គ្រួសារ។ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រេចបានការស្តារឡើងវិញលើផ្ទៃដី ៨៥ហ.ត ស្មើ ១៦៤គ្រួសារ ដោយប្រើពូជស្រូវអស់ចំនួន ១៦ ៤០០គ.ក្រ ចំពោះគ្រួសារដែលមិនទាន់បានស្តាតព្រោះទឹកមិនទាន់ស្រកផុតស្រែ។

ចំនួនអ្នកចូលទស្សនា
Flag Counter