មាតិកា
ក្រចេះ ៖សកម្មភាពថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នេសាទខេត្តក្រចេះ ចុះពិនិត្យជាក់ស្តែង និងស្រង់ទិន្នន័យស្រូវ ដែលកសិករបានស្តារឡើងវិញ ក្រោយរងផលប៉ះពាល់ និងខូចខាត ដោយទឹកជំនន់
ចេញ​ផ្សាយ ២០ វិច្ឆិកា ២០២០
257

នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោកប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងមន្ត្រី បានពិនិត្យជាក់ស្តែង និងស្រង់ទិន្នន័យស្រូវ ដែលកសិករបានស្តារឡើងវិញ ក្រោយរងផលប៉ះពាល់ និងខូចខាត ដោយទឹកជំនន់ នៅសង្កាត់ចំនួនពីរគឺ៖


១- សង្កាត់រកាកណ្តាល ផ្ទៃដីដែលខូចខាត និងត្រូវស្តារឡើងវិញ ៨,២០ហ.ត ស្មើនឹង ១២គ្រួសារ។ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រេចបានការស្តារឡើងវិញលើផ្ទៃដី ៤,៥០ហ.ត ស្មើ ៦គ្រួសារ ដោយប្រើពូជស្រូវអស់ចំនួន ៦០០គ.ក្រ។


២- សង្កាត់ក្រគរ ផ្ទៃដីដែលខូចខាត និងត្រូវស្តារឡើងវិញ ២៣ហ.ត ស្មើនឹង ២៣គ្រួសារ។ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រេចបានការស្តារឡើងវិញលើផ្ទៃដី ២៣ហ.ត ស្មើ ២៣គ្រួសារ ដោយប្រើពូជស្រូវ ២ ៣០០គ.ក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter