មាតិកា
ក្រចេះ ៖ទស្សនកិច្ចសិក្សារវាងកសិករ និងកសិករ ដើម្បីស្វែងយល់ពីបច្ចេកទេសផ្សេងៗរបស់គម្រោង LASED II
ចេញ​ផ្សាយ ២០ តុលា ២០២០
285

នៅថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោក អោក ដារុណ លោក ជួប ភារៈ លោក ញឹម ឧត្ដមវឌ្ឍនា លោក ជុន ជាងនិងលោក ឡុង ចាន់ថា បានដឹកនាំកសិកគោលដៅ របស់គម្រោង LASED II សរុប ២៦ នាក់ មកពីដីសម្បទានសង្គមកិច្ច ឃុំសំបុក ឃុំចង្រ្កង់ ឃុំថ្មី ឃុំដារស្រុកចិត្តបុរី និងឃុំចំបក់ ស្រុកព្រែកប្រសព្វ ចុះទស្សនកិច្ចសិក្សា ក្នុងគោលបណណងដក់ស្រង់បទពិសោធន៍នៃការដាំដុះដំណាំ ជាពិសេសផ្តោតលើបច្ចេកទេសដាំដុះដំណាំពោត ដំណាំល្ហុង ដំណាំឪឡឹក ដំណាំត្រសក់ ប៉េងប៉ោះឈឺរី សណ្ដែកគួរ បច្ចេកទេសដាំដុះដំណាំទំពាំងផ្អែម និងបច្ចេកទេស ចិញ្ចឹមមាន់ និងចិញ្ចឹមត្រី គាំទ្រដោយគម្រោង LASED II នៅស្រុកស្នួល ខេត្តក្រចេះ ។

ចំនួនអ្នកចូលទស្សនា
Flag Counter