នៅព្រឹកថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោក សំ សំអាង ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម សហការជាមួយក្រុមហ៊ុន EAC បានចុះរៀបចំទិវាចម្ការបន្លែ ក្រោមការគាំទ្ររបស់គម្រោងសាកវប្បកម្មកម្ពុជា (CHAIN) នៅភូមិស្អាត ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដោយមានកសិករចូលរួមសរុប ១៦នាក់ ស្ត្រី ១១នាក់។
-គោលបំណងទិវា៖
១.បង្ហាញពីសារប្រយោជន៍ការអនុវត្តបច្ចេកទេសក្នុងផលិតកម្មបន្លែ ដែលអនុវត្តកសិកម្មល្អ (CamGAP)
២.ផ្សព្វផ្សាយ និងណែនាំបច្ចេកទេសប្រើប្រាស់សម្ភារកសិកម្ម (ទុយោដំណក់ កៅស៊ូគ្របរង ថាសបណ្តុះកូន សំណាញ់ទ្រើង) ជី និងថ្នាំកសិម្មជា ដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម